Phnom Penh (ភ្នំពេញ)

Phnom Penh (ភ្នំពេញ)

វត្តភ្នំដូនពេញ ស្ថិតក្នុងព.សករាជ ១៩១៦ ត្រូវនិង គ.សករាជ ១៣៧២ មានតំណាលថា ត្រូវបានរកឃើញឡើងដោយដូនចាស់ម្នាក់ឈ្មោះ "យាយពេញ" ដែលគាត់បានឃើញដើមគគីរធំមួយបានរសាត់អណ្តែតមកជាមួយបដិមាព្រះចំនួន៤អង្គ នៅក្នុងនោះ បដិមាទាំងបួន ធ្វើអំពី ថ្មកែវ មាស សំរិទ្ធ និង លង្ហិន។ លោកយាយ និងអ្នកស្រុក ក៏បានធ្វើពិធីដង្ហែរបដិមាទាំងបួនអង្គនោះ យកទៅតម្កល់នៅលើកំពូលភ្នំតូចមួយនេះ (វត្តភ្នំ)។

ដែលនាពេលបច្ចុប្បន្ននៅនៅក្នុងបរិវេណរមណីយដ្ឋានវត្តភ្នំ មានរូបនាឡិកាយក្សមួយ និងរូបសំណាករបស់ព្រះករុណា ព្រះបាទ សុីសុវត្ថិ ដែលជាទីចាប់អារម្មណ៍ សម្រាប់ភ្ញៀវទេសចរណ៍ជាច្រើន។

Phnom Penh is the capital city of Cambodia and is symbolized by Wat Phnom. Wat Phnom was founded by Grandma Penh (Daun Penh) and is an important historical site.

Back to blog