Kouprey (គោព្រៃ)

Kouprey (គោព្រៃ)

សត្វគោព្រៃគឺជាសត្វតំណាងអោយ ខេត្តមណ្ឌលគីរី និងតំណាងជាតិរបស់ប្រទេសកម្ពុជា(ពពួកថនិកសត្វ)

 1. តំណាង-ខេត្តមណ្ឌលគីរី៖ មានរូបគោព្រៃពីរតំណាងឲ្យធនធានធម្មជាតិសត្វព្រៃដ៏សម្បូរបែបដែលកំពុងមានវត្តមាននៅក្នុងទឹកដីនៃខេត្តមណ្ឌលគីរីដែលជាទីតាំងអំណោយផលដល់សកម្មភាពអភិរក្សជីវចម្រុះ និងសត្វព្រៃច្រើនប្រភេទកំពុងមានវត្តមាន នៅដែនជម្រកសត្វទាំងប្រាំក្នុងខេត្តមណ្ឌលគីរី។

2. តំណាង-ជាតិរបស់ប្រទេសកម្ពុជា(ថនិកសិត្វ)ព្រោះដោយសត្វចតុបាទប្រភេទនេះគឺជាមរតកធម្មជាតិដ៏សំខាន់មួយរបស់ប្រទេសយើង។ អំឡុងឆ្នាំ១៩៦៤ ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» បានចេញព្រះរាជប្រកាសជាផ្លូវការថា សត្វតំណាងជាតិនៃប្រទេសកម្ពុជា គឺសត្វគោព្រៃ និងបានចេញច្បាប់ហាមប្រាមមិនឱ្យមានការបរបាញ់។ វាស្ថិតក្នុងក្រុមប្រភេទជិតផុតពូជដែលរស់នៅតំបន់ព្រៃល្បោះវាលស្មៅមានព្រៃគម្ពោត និងជាពិសេសនៅតំបន់ដីច្រាប។ គោព្រៃមានកម្លាំងខ្លាំង ពួកែធន់នឹងកម្តៅថ្ងៃ អត់ធន់នឹងចំណីអាហារដែលមានគុណភាពទាប និងធន់នឹងជំងឺ។គេអាចសម្គាល់វាបានច្បាស់តាមលក្ខណៈមានបួរវែងធា្លក់ចុះដល់ជង្គង់ និងស្ទើរតែដល់ដីនៅពេលវាចាស់

Back to blog